ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជូនដំណើរគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលកូរ៉េ ត្រឡប់ទៅកាន់មាតុប្រទេសវិញ
នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០០:៥៥នាទីយប់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជូនដំណើរគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោក Kim Jung Nam ប្រធានមូលនិធិ ត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីគណៈប្រតិភូបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន